ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប បញ្ជូនទៅសាលាដំបូង
ភ្នំពេញ៖ នៅ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចតាមផ្លូវបេតុង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន មានទីនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តសៀមរាប។
អង្គហេតុ៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប និងបក្ខពួកមានគ្នា០៣នាក់ បានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់។
តាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប បានឆ្លើយសារភាពថារូបខ្លួន និងបក្ខពួក ពិតជាបានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យ ត្រូវបានការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕