លោក Trump ប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហ្កាហ្សាហើយ
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃពុធ (៨ តុលា) ថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្កាហ្សា ដែលស្នើឡើងដោយសហរដ្ឋអាមេរិកហើយ ដោយអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ ។
លោក Trump បាននិយាយនៅលើបណ្ដាញសង្គម Truth Social ថា “ខ្ញុំមានមោទនភាពណាស់ក្នុងការប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់យើងហើយ”។
លោក Trump បានបន្ថែមថា “នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ ហើយអ៊ីស្រាអែល នឹងដកកងទ័ពរបស់ពួកគេទៅកាន់បន្ទាត់ដែលបានព្រមព្រៀងគ្នា ជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងជានិរន្ត”៕