ឃាត់មុខសញ្ញាសង្ស័យចំនួន៣នាក់ ឆែកឆេររកឃេីញម្សៅក្រាមពណ៍សសង្ស័យ ជាគ្រឿងញៀន

កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកស្នងការរងទទួលផែនការងារ
ប្រឆាំងគ្រឿងញៀន កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យលោកវរសេនីយ៍ទោ សាវ សុភក្កី អធិការស្ដីទីបានដឹកនាំកំលាំងចុះស្រាវជ្រាវយោងតាមព័ត៌មានប្រជាពលរដ្ឋរាយការណ៍នៅព្រៃខាងលិចភូមិត្រពាំងវែង ឃុំដំណាក់រាំង និងបានឃាត់មុខសញ្ញាសង្ស័យចំនួន៣នាក់៖ ១.ឈ្មោះ វន វ៉ុន ភេទប្រុស អាយុ២៤ឆ្នាំ ២.ឈ្មោះ ធា ស្រីនៀត ភេទស្រី អាយុ២៧ឆ្នាំ ៣.ឈ្មោះ ធី វន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ។
កំលាំងនគរបាលបានឆែកឆេររកឃេីញម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន៩កញ្ចាប់ ,ទូរស័ព្ទដៃ៤គ្រឿង ,ម៉ូតូ២គ្រឿង ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញជូនជនសង្ស័យរួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការបន្ដតាមនីតិវិធីច្បាប់៕

You might also like