នាវាកងទ័ពជើងទឹកចិន និងនាវាកងទ័ពជើងទឹកអូស្រ្តាលី ចូលសំចតនៅដែនសមុទ្រកម្ពុជា

តាមការគ្រោងទុក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង និងនាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿងនឹងចូលចតនៅដែនសមុទ្រកម្ពុជា ខណៈការចូលសំចតនៅ កំពង់ផែកម្ពុជានេះ គឺដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿងនោះ គឺមានឈ្មោះថា(PLAN 83 និងPLAN 988) នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ។ បន្ទាប់ពីការចូលសំចត គណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយនាយនាវី នាយនាវីរង និងនាវិកកងទ័ពជើងទឹកចិន នឹងចូលរួមសកម្មភាពវប្បធម៌ កីឡា និងទស្សនាទីក្រុងព្រះសីហនុ ក្រុងភ្នំពេញ ព្រះបរមរាជវាំង សារមន្ទីរជាតិ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ នៅផ្សាអេអន១ និងអង្គភាពយោធានានាជាដើម។
ដោយឡែកនៅព្រឹកថ្ងៃនេះដែរនាវាចម្បាំង របស់កងទ័ពជើងទឹកអូស្រ្តាលី ដែលមានឈ្មោះថា HMAS Ballarat ក៏នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៥ផងដែរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលីឲ្យកាន់តែល្អប្រ សើរបន្ថែមទៀត៕

You might also like