បង្ក្រាបករណីការនាំមនុស្សចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ពីប្រទេសកម្ពុជាចូលប្រទេសថៃ
ខេត្តបាត់ដំបង ៖ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី០១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន-នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០២៥ សហការជាមួយកម្លាំងជួរមុខ រួមមាន៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ , កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន ។
បង្ក្រាបករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ( បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ) ចំនួន០១ករណី ដែលបង្កឡើងដោយជនសង្ស័យចំនួន០៤ នាក់ ៖
១-ឈ្មោះ រឿម រិទ្ធ ហៅ ទូច ភេទប្រុស អាយុ ៤២ឆ្នាំ(ឃាត់ខ្លួនបាន) , ២-ឈ្មោះ អោ សំអុន ហៅ អូន ភេទប្រុស ២៧ ឆ្នាំ (ឃាត់ខ្លួនបាន) , ៣-ឈ្មោះ ចែម ហួរ ភេទប្រុស អាយុ ៣៧ ឆ្នាំ(ឃាត់ខ្លួនបាន) អ្នកទាំងបីនាក់មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង ,
មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ (ឃាត់ខ្លួនមិនទាន់បាន) ទាំង០៤នាក់ជាមេខ្យល់ បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០៣ នាក់៖
១-ឈ្មោះ ពេជ្រ ដារិត ភេទប្រុស អាយុ ៣៨ ឆ្នាំ
២-ឈ្មោះ យុក សូនី ភេទស្រី អាយុ ៣៨ ឆ្នាំ
៣-ឈ្មោះ ពេជ្រ ជួនណាត់ ភេទប្រុស អាយុ ១២ ឆ្នាំ អ្នកទាំងបីនាក់ត្រូវជាឪពុកម្តាយនិងកូន មានទីលំនៅ ភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្ត ក្រុមទី០១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ៣.៥០០ បាត (បីពាន់ប្រាំរយបាត) ។
សមត្ថកិច្ចយើងបានទទួលជនសង្ស័យចំនួន ០៣ នាក់ និងពលករចំនួន ០៣នាក់ និងម៉ូតូកង់បី ចំនួន០១ គ្រឿង ពីកម្លាំងជួរមុខ នាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ៕