ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក អញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញហើយបន្ទាប់បញ្ចប់ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយជោគជ័យ

ក្នុងឱកាសអញ្ជើញនិវត្តន៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោទៅកាន់មាតុប្រទេសវិញតាមជើងហោះហើរឯកជនរបស់ ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីកមានការអញ្ជើញជូនដំណើរពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច, ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕

You might also like