កងកម្លាំងថៃរាប់រយនាក់ បំពានលើអធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់

កងកម្លាំងរបស់ប្រទេសថៃរាប់រយនាក់ បានចាប់ផ្តើមបំពានលើអធិបតេយ្យភាពកម្ពុជាជាថ្មីម្តងទៀត នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមអ្នករាយការណ៍ព័ត៌មានរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅភូមិព្រៃចាន់។

កងកម្លាំងថៃដែលប្រដាប់ដោយអាវុធ និងគ្រឿងចក្រឈូសឆាយ បានធ្វើការចូលឈូសឆាយដីនៅភូមិព្រៃចាន់ ចាប់តាំងពីព្រឹកថ្ងៃទី១០ ខែតុលា និងបន្តរហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនេះ នៅត្រង់ភូមិសាស្រ្តភូមិព្រៃចាន់ កន្លែងដែលកងកម្លាំងថៃបានមករាយបន្លាលួស និងដាក់កង់ឡាន កាលពីពេលកន្លងទៅ ៕

You might also like