រំលឹក! សម្តេចធិបតី បានឯកភាពឱ្យក្រសួងមហាផ្ទៃ រឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

ការរឹតបន្តឹងនេះ អនុវត្តនៅភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។

ការរឹតបន្តឹងនឹងផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើង ស្តុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង។

You might also like