សេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមក្នុងប្រទេសចិនថា សមត្ថកិច្ចកម្ពុជា បានចាប់ពង្រត់ស្រ្តីជនជាតិចិន០១នាក់ ដែលឡើងឈរលើបង្កាន់ដៃស្ពានអាកាសមរតកតេជោហើយហក់តោងបង្គោលភ្លើង !
សេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមក្នុងប្រទេសចិនថាសមត្ថកិច្ចកម្ពុជាបានចាប់ពង្រ..ត់ស្រ្តីជនជាតិចិន០១នាក់ ដែលឡើងឈរលើបង្កាន់ដៃស្ពានអាកាសមរតកតេជោហើយហក់តោងបង្គោលភ្លើង ! មិនមែនជាការចាប់ពង្រត់ ជំរិតនោះទេគឺជាការជួយសង្រ្គោះរបស់សមត្ថកិច្ចកម្ពុជា ដែលស្រ្តីជនជាតិចិននោះបានស្រវឹងស្រាខូចចិត្តខឹងនឹងសង្សាររបស់នាងឈប់ស្រលាញ់ហើយក៏មកឡើងបង្កាន់ដៃស្ពានអាកាសមរតតេជោនិងតោងបង្គោលភ្លើងបម្រុងទម្លាក់ខ្លួន!។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជក់ជូនដល់សាធារណជន ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាពិសេសអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសចិនឲ្យបានជ្រាបថា ថ្មីៗនេះមានអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសចិនមួយចំនួនបានយករូបភាពវីដេអូ ស្រ្តីជនជាតិចិន០១នាក់ ដែលស្រវឹងស្រាឈរលើបង្កាន់ដៃស្ពានអាកាសមរតតេជោនិងបានតោងបង្គោលភ្លើង នៅពេលនោះសមត្ថកិច្ចកម្ពុជានិងប្រជាពលរដ្ឋខ្មែរបានឃើញក៏ចាប់ទាញនាងចុះមកវិញ ជួយសង្រ្គោះក្រែងធ្លាក់បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់ ដោយករណីនេះមិនមែនជាការចាប់ជំរិតនោះទេ ប៉ុន្តែរូបភាពនេះបែរជាអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសចិនយកទៅបង្ហោះផ្សព្វផ្សាយថាជាការចាប់ពង្រ.ត់ ជំរិ..តនាំឲ្យមានការយល់ច្រឡំ ដែលជាការផ្សព្វផ្សាយព័ត៌មានមិនពិត(fake news)។
ចំពោះហេតុការណ៍នេះកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៩:៤៥នាទី មានស្រ្តីឈ្មោះ Yang Meiqin អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់A133 អាគារខុនដូ R&F ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្រែកឡូឡានិងនិយាយទូរស័ព្ទជាមួយមិត្តភក្តិផងហើយក៏ឡើងលើបង្កាន់ដៃស្ពានអាកាសមរតកតេជោ និងហក់តោងបង្គោលភ្លើងក្នុងស្ថានភាពស្រវឹងបម្រុងទម្លាក់ខ្លួនដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋខ្មែរខណៈនោះសត្ថកិច្ចកម្ពុជានិងប្រជាពលរដ្ឋខ្មែរ ក៏បានចាប់នាងចុះមកវិញ ជួយសង្រ្គោះទាន់ពេលវេលានិងក៏បាននាំស្រ្តីជនជាតិចិនខាងលើមកប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីសួរនាំ។
ក្រោយសួរនាំរួចស្រ្តីនោះគាត់បានប្រាប់ថាមិនសប្បាយចិត្តជាមួយសង្សារដែលបែកគ្នា ហើយចង់ឲ្យសង្សារនាងមកមើល។ បន្ទាប់មកទើបសមត្ថកិច្ចណែនាំកុំឲ្យបង្កហេតុដូចខាងលើទៀត រួចសមត្ថកិច្ចកម្ពុជាបានទាក់ទងឲ្យមិត្តភក្តិឈ្មោះ Zhang Chao ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEp 4873108 ជិះរថយន្ត ព៌ណខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AW.7286 មកធានាយកស្រ្តីខាងលើត្រឡប់ទៅវិញ៕



