នៅវេលាម៉ោង១១:៤០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្ទះលេខ៤០៨ ផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងដាក់សម្ភារ ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ជាគ្រឿងតុបតែងរថយន្តអស់ជាច្រេីន។
នៅវេលាម៉ោង១២:៤០នាទីយប់រំលងអាធ្រាត នាថ្ងៃទី២៦ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង០៨ម៉ែត្រគូប៕






