ពិធីបុណ្យកឋិនទានសាមគ្គីដង្ហែរ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តសុវណ្ណរុក្ខារាម (ហៅវត្តស្រែជង) ស្រុកកោះញែក
នៅថ្ងៃអាទិត្យ ៥ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យកឋិនទានសាមគ្គីដង្ហែរ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តសុវណ្ណរុក្ខារាម (ហៅវត្តស្រែជង) ស្រុកកោះញែក។
ឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក និងនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី នាយក នាយករង ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត អាជ្ញាធរ ស្រុក ឃុំ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋជាច្រើននាក់។
ពិធីនេះប្រព្រឹត្តទៅនៅភូមិអបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕



