កម្ពុជា ទទួលបានមេដាយសរុប ៤គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន គិតត្រឹមល្ងាចថ្ងៃទី២៦
កម្ពុជាទទួលបានមេដាយសរុប ៤គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន គិតត្រឹមល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ ក្រោយកីឡាករ-កីឡាការិនីថ្នាលគុនខ្មែរ រកបានមេដាយប្រាក់ ២គ្រឿងដំបូង ក្នុងនោះមានកីឡាករ ឆុង វិសាល ក្រោយប្រកួតវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៤គីឡូក្រាម ចាញ់កីឡាករអ៊ូបេគីស្ថាន Nurkhuaev Muzaffar និងកីឡាការិនី អ៊ឹម ស្រីពេញ ចាញ់កីឡាការិនីកាហ្សាក់ស្ថាន Zhuminova Albina ដោយពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥១គីឡូក្រាម។
រីឯមេដាយ ២គ្រឿងទៀត គឺមេដាយសំរឹទ្ធ ដែលរកបានដោយកីឡាករបញ្ចស៊ីឡាត់ ភុក ដានីញែល ១គ្រឿង និងកីឡាករថ្នាលគុនខ្មែរ ធន ចន្ធូ ១គ្រឿង៕






