ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
កណ្តាល ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
កម្លាំងជំនាញ បានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០១នាក់យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងចាប់យករួមមាន: ថ្មាំញៀន(ម៉ាទឹកកក) ១កញ្ចប់, សម្ភារៈប្រើប្រាស់មួយចំនួន។
ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។



