កម្ពុជា បានធ្វើការកែសម្រួលយុទ្ធោបករណ៍ និងការដកអាវុធធុនធ្ងន់មួយផ្នែក ជំហានទី១ ជានិមិត្តរូប ចេញពីតំបន់ព្រំដែន

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានធ្វើការកែសម្រួលយុទ្ធោបករណ៍ និងការដកអាវុធធុនធ្ងន់មួយផ្នែក ជំហានទី១ ជានិមិត្តរូប ចេញពីតំបន់ព្រំដែន បានដឹកជញ្ជូនមកដល់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសង្កេតការណ៍នៅទីតាំងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

ខាងភាគីថៃ ក៏បានដកដូចគ្នាដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន ត្រួតពិនិត្យមេីលផងដែរ ៕

You might also like