កម្ពុជា ប្ដូរកាលបរិច្ឆេទធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីពីឆ្នាំ២០២៩ ទៅឆ្នាំ២០៣១ តាមសំណូមពរក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA)
កម្ពុជាប្ដូរកាលបរិច្ឆេទធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីពីឆ្នាំ២០២៩ ទៅឆ្នាំ២០៣១ តាមសំណូមពរក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) ខណៈនឹងមានការកែសម្រួលពេលវេលារៀបចំព្រឹត្តិការណ៍កីឡាយុវជនប្រចាំទ្វីប ដែលតែងរៀបចំ ៤ឆ្នាំម្ដងនេះ មករៀបចំត្រឹមរយៈពេល ២ឆ្នាំម្ដងវិញ។ នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្ដម បាននិងកំពុងដឹកនាំអត្តពលិកកម្ពុជាប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ៕



