ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចយកពន្ធបដិការ ០% លើមុខទំនិញមួយចំនួនដែលនាំចូលពីកម្ពុជា ថៃ និងម៉ាឡេស៊ី
(ភ្នំពេញ)៖ ជាដំណឹងដ៏ល្អមួយសម្រាប់កម្ពុជា ដែលលោកប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តក្នុងការយកពន្ធបដិការ សូនភាគរយ (០%) លើមុខទំនិញមួយចំនួនដែលនាំចូលពីកម្ពុជា ថៃ និងម៉ាឡេស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗមួយចំនួន ចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ។






