ដឹងការពិតហើយ បុរសដែលធ្លាក់ស្លាប់ក្នុងផ្សារទំនើប អ៊ីអន3 មានជ័យ ជាមន្ត្រីយោធា និងជាករណីអត្តឃាត

ភ្នំពេញ ៖ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលា រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ មន្ត្រីយោធានិងជាកងអង្គរក្សថ្នាក់វរសេនីយ៍ឯកម្នាក់ បានលោតសម្លាប់ខ្លួនពីលើជាន់ទី៣ នៃផ្សារទំនើបអ៊ីអនម៉លមានជ័យ ហើយបានបោកក្បាលស្លាប់ ។

ទីតាំងកើតហេតុ ស្ថិតនៅក្នុងបរិវេណផ្សារទំនើបអ៊ីអនម៉លមានជ័យ ផ្លូវ៦០ម៉ែត្រ មូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីយោធារូបនោះមានឈ្មោះ ឡុញ សំណាង ភេទប្រុស អាយុ៤៣ឆ្នាំ និងមានឋាន្តរសក្តិជា វរសេនីយ៍ឯក ។

នៅមុនពេលកើតហេតុ គេឃើញមន្ត្រីយោធារូបនោះបានឡើងទៅជាន់ទី៣រួចតោងបង្កាន់ដៃ រួចឈានជើងរំលងបង្កាន់ដៃ ទៅឈរនៅផ្នែកខាងក្រៅ ហើយលោតទម្លាក់ខ្លួនមកក្រោមស្តែងៗ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះក៏បានបង្កការភ្ញាក់ផ្អើលភ្លាមៗ បន្ទាប់មកអ្នកគ្រប់គ្រងផ្សារ ក៏បានរាយការណ៍ដំណឹងនេះ ទៅកាន់នគរបាលមូលដ្ឋាន ដើម្បីជ្រាបជាដំណឹង ។

សមត្ថកិច្ចជំនាញផ្នែកកោសលវិច្ឆ័យក៏បានធ្វើដំណើរទៅកាន់ទីតាំងកើតហេតុ ព្រមទាំងធ្វើការត្រួតពិនិត្យតាមជំនាញ ។ តាមការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ការស្លាប់នេះ គឺដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ ដោយសារការធ្វើអត្តឃាត ។ ទោះបីជាយ៉ាងណា គ្មាននរណាម្នាក់ដឹងពីមូលហេតុ ដែលធ្វើអោយបុរសនេះ សម្រេចចិត្តគិតខ្លីលោតសម្លាប់ខ្លួនបែបនេះនោះទេ ៕

 

You might also like