ភ្ញៀវទេសចរបានទៅលេងកម្សាន្តនៅរមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ សមុទ្យឈើ ចម្ការស្រល់ ភ្នំសាងស្នេហ៍ ទំនប់អូរតេធិបតី សមុទ្រឈើ ភ្នំបាយឆៅ ភ្នំណាមលៀរ (ភ្នំថ្មយក្ស)និងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា
នៅក្នុងសប្តាហ៍ទីបី គិតពីថ្ងៃទី ២០-២៦ ខែតុលា ២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តទៅលេងខេត្តមណ្ឌលគិរី ដែលចំនួននេះមានការកើនឡើងគួរឱ្យក់សម្គាល់។
ប្រភពព័ត៌មានបានបញ្ជាក់ថា ភ្ញៀវទេសចរបានទៅលេងកម្សាន្តនៅរមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ សមុទ្យឈើ ចម្ការស្រល់ ភ្នំសាងស្នេហ៍ ទំនប់អូរតេធិបតី សមុទ្រឈើ ភ្នំបាយឆៅ ភ្នំណាមលៀរ (ភ្នំថ្មយក្ស)និងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជាទឹកធ្លាក់ដ៏ល្បីប្រចាំខេត្ត។ កំណើនភ្ញៀវទេសចរ ស្របពេលដែលខេត្តមណ្ឌគិរី ស្ថិតនៅភូមិភាគឦសាន សម្បូរទៅដោយធម្មជាតិបៃតង និងទេសភាពដ៏ស្រស់ត្រកាលនៃព្រៃភ្នំជាមួយអ័ព្ទផ្សេង នារដូវកាលបៃតង (Green Season)។ នេះបើតាម លោក ស៊ាង សឿន ប្រធានមន្ទីរមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ៕



