មន្រ្តីអាមេរិក ៖ សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជា លើការដោះលែងទាហាន ១៨នាក់ “ភ្លាមៗ”
មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (២៧ តុលា) ថា សហរដ្ឋអាមេរិក រំពឹងថា ថៃនឹងសហការជាមួយកម្ពុជាក្នុងការចាប់ផ្តើមដោះលែងទាហាន ១៨នាក់ “ភ្លាមៗ” បន្ទាប់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោមអធិបតីភាពដោយផ្ទាល់របស់លោកប្រធានាធិបតីអាមេរិក Donald Trump៕



