បង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន២នាក់ នៅចំណុចផ្លូវលំខាងត្បូងភូមិឈូកស ឃុំព្រៃញាតិ ស្រុកគងពិសី

កម្លាំងសមត្ថកិច្ច គរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន២នាក់
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក នៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំខាងត្បូងភូមិឈូកស ឃុំព្រៃញាតិ ស្រុកគងពិសី ជាក់ស្តែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ១នាក់ ឈ្មោះ ឃី ចន្នី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រួតពិនិត្យដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២កញ្ចប់តូច ទូរស័ព្ទដៃ ២គ្រឿង និងម៉ូតូ ១គ្រឿង ។

យោងតាមចម្លើយរបស់ឈ្មោះ ឃី ចន្នី វេលាម៉ោង ១៣:១៥នាទី បានបន្តទៅឃាត់ខ្លួនឈ្មោះ ណុប រ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ត្រួតពិនិត្យដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ០២កញ្ចប់(តូច១.មធ្យម១) ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន ។
ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like