គ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ គឺជាទាហានឈរជើងនៅច្រកអានសេះ
ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវដំបែក គីឡូ ៤ វេលាម៉ោ ង ២និង ២៨ នាទី រសៀលកាលពីថ្ងៃទី ២៨ខែ តុលា ២០២៥ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានបានបញ្ជាក់ថា គាត់បានផុតហេីយ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ គាត់គឺជាទាហានឈរជេីងនៅច្រកអានសេះ ដោយប្រទេសជាតិមានសុខសន្តិភាព មេរំសាយហេីយអោយមកលេងគ្រួសារតែអកុសលជួបគ្រោះថ្នាក់នៅខេត្តស្ទឹងត្រែង កាល ពីម្សិលមិញ សូមចូលរួមរំលែកទុក្ខនៃគ្រួសារសពផង ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា សូមចូលរួមរំលែកទុក្ខផង ដោយសារខ្វះការប្រុងប្រយ័ត្ន តែអារម្មណ៍គាត់សប្បាយក្នុងការវិលត្រឡប់ទៅផ្ទះជួបជុំគ្រួសារខ្លាំងពេក។ សូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ចមិនត្រូវធ្វេសប្រហែសឡើយ ៕



