មេយោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាជជែកពីការកែសម្រួលអាវុធចេញពីតំបន់ជម្លោះ ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍
(ឧត្តរមានជ័យ)៖ នៅវេលាម៉ោងប្រមាណ ៣៖១០នាទីរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥នេះ មេយោធភូមិភាគកម្ពុជា និងថៃ បានជួបជជែកគ្នាស្តីពីការកែសម្រួលអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ។ កិច្ចប្រជុំនេះ ធ្វើឡើងដោយមានការចូលរួមពីអ្នកសង្កេតការណ៍អាស៊ានផងដែរ។
ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជា និងឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគទី២របស់ថៃ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ជជែកផ្តោតជាសំខាន់លើការកែសម្រួលអាវុធធុនធ្ងន់នៃប្រទេសទាំងពីរចេញពីតំបន់ជម្លោះរវាងគ្នា។



