ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពង់ត្របែក ខេត្តព្រៃវែង

នៅថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៥ ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស មន្ដ្រីបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ជាច្រើនរូប។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារក៏បានជួបជាមួយគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្រ្តការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែកទី២និងទី៣ ដើម្បី ១)ពង្រឹង និងគាំទ្របច្ចេកទេសសម្រាប់សកម្មភាពរបស់សហគមន៍កសិករប្រើប្រាស់ទឹក ២)ពិភាក្សាអំពីវឌ្ឍនភាពការងារ និងការរីកចម្រើនរបស់សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) ៣)ពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ. អំពីការអនុវត្តនូវសកម្មភាពការងារដើម្បីចូលរួមគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M) និង ៤)ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ. អំពីការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត សម្រាប់ការទ្រទ្រង់ដល់កិច្ចដំណើការថែទាំប្រព័ន្ធធារាសាស្ត្រ។

You might also like