ភាពតានតឹងកញ្ជ្រោលខ្លាំងនៅស៊ែរប៊ី ខណៈក្រុមអ្នកតវ៉ាទាមទារឲ្យមានការទទួលខុសត្រូវចំពោះការបាក់ដំបូលស្ថានីយរថភ្លើង
ភាពតានតឹងបានកើនឡើងនៅខាងក្រៅសភារបស់ប្រទេសស៊ែរប៊ីកាលពីថ្ងៃអាទិត្យ ២ វិច្ឆិកា ខណៈក្រុមអ្នកតវ៉ារាប់រយនាក់បានប្រមូលផ្តុំគ្នាដើម្បីគាំទ្រអ្នកស្រី Dijana Hrka ជាម្តាយដែលកូនរបស់ខ្លួនបានស្លាប់ក្នុងការបាក់រលំដំបូលស្ថានីយរថភ្លើងនៅទីក្រុង Novi Sad កាលពីឆ្នាំមុន។
អ្នកស្រី Hrka បានចាប់ផ្តើមកូដកម្មអត់អាហារនៅព្រឹកព្រលឹម ដោយអង្គុយលើកៅអីក្បែររបងដែកដែលបិទផ្លូវឆ្ពោះទៅអគារសភា។
នគរបាលបានរារាំងអ្នកស្រីមិនឲ្យចូលទៅជិតតំបន់ខាងក្រៅសភាដែលកាន់កាប់ដោយក្រុមអ្នកគាំទ្ររដ្ឋាភិបាលចាប់តាំងពីខែមីនា។
នៅពេលល្ងាច ក្រុមបាតុករបានគប់ភ្លើងទៅកាន់តំបន់តង់ ដែលជំរុញឱ្យកងកម្លាំងនគរបាលកុបកម្មធ្វើអន្តរាគមន៍ ខណៈភាពចលាចលរាលដាលពេញដងផ្លូវនានានៅក្បែរនោះ។
នគរបាលបានព័ទ្ធខ្សែជុំវិញតំបន់កើតហេតុដើម្បីបំបែកក្រុមប្រឆាំង ខណៈក្រុមអ្នកតវ៉ាបានស្រែកដាក់ក្រុមមន្ត្រី។
ការតវ៉ាជាច្រើនខែនៅទូទាំងប្រទេសស៊ែរប៊ី ដែលបង្កឱ្យមានកំហឹងចំពោះការបរាជ័យក្នុងការកាត់ទោសអ្នកទទួលខុសត្រូវលើការបាក់រលំដំបូលស្ថានីយរថយភ្លើង បានរង្គោះរង្គើដល់ការក្តាប់អំណាច របស់លោកប្រធានាធិបតី Aleksandar Vucic និងបានលើកឡើងពីការអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់៕



