ក្រសួងអប់រំ ៖ សាលារៀនចំនួន១០ នៅព្រំដែនកម្ពុជា-ថៃ ពុំទាន់អាចបើកដំណើរការបានទេ សម្រាប់បវេសនកាលឆ្នាំថ្មី

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនចំនួន១០ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពុំទាន់អាចបើកដំណើរការនាពេលនេះបានទេ ដោយសារសាលារៀនទាំងនោះ រងការបំផ្លិចបំផ្លាញខ្លាំង ពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែន និងត្រូវមានការបោសសម្អាតមីន ដើម្បីសុវត្ថិភាពជាមុនសិន។
បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ បានចាប់ផ្ដើមនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ គ្រឹះស្ថានសិក្សាសាធារណៈ ក៏បានចាប់ផ្ដើមដំណើរការសិក្សាជាថ្មី ក្នុងការបង្រៀនផ្ដល់ចំណេះដឹងដល់សិស្ស។ ស្របពេលដែលសាលារៀនទូទាំងប្រទេសកំពុងដំណើរការសិក្សានេះ ក៏មានសាលារៀនចំនួន ១០ នៅតាមបណ្ដោយព្រំដែន បន្តបិទទ្វាមិនអាចដំណើរការ។ សាលារៀនទាំង ១០នោះ មានសាលារៀនចំនួន៧ស្ថិតនៅខេត្តឧត្តរមានជ័យ និងសាលាចំនួន ៣នៅខេត្តព្រះវិហារ។

You might also like