ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាទេសចរណ៍ដ៏ល្បី Simplenight ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍កម្ពុជា និងកាលានវុត្តភាពវិនិយោគទេសចរណ៍របស់កម្ពុជា
នាឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Simplenight ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាទេសចរណ៍ដ៏ធំ និងឈានមុខគេមួយលើពិភពលោក ដែលចង់ស្វែងយល់ពីកតា្តសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គមក្រោមការដឺកនំារបស់រាជរដ្ឋាភិបាល ព្រមទាំងបានជ្រាបពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគលើវិស័យទេសចរណ៍។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញក្រុមហ៊ុនមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីពិនិត្យផ្ទាល់ និងចូលរួមជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល។






