ទាហានថៃ ចាប់រឹបអូសបារីបរទេស២០០ កេស នាំលួចឆ្លងដែន
កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ មន្ត្រីទាហាននៃកម្លាំងបូព៌ា ( សហការជាមួយ កងអនុសេនាតូចទាហានទី១២០៤ (បានរឹបអូសបារីបរទេសខុសច្បាប់ចំនួន ២០០ កេស នៅតំបន់ព្រំដែនថៃ-កម្ពុជា ខេត្តស្រះកែវ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ការរឹបអូសនេះបានកើតឡើងខណៈដែលទាហានកំពុងល្បាតនៅក្នុងតំបន់ទទួលខុសត្រូវ គឺនៅតាមបណ្តោយផ្លូវលេខ ៣៣៨៣ (Route 3383) ក្បែរភូមិណូនឃីលេខ (Ban Non Khi Lek) ស្រុកអរញ្ញប្រទេស ខេត្តស្រះកែវ។
ពេលនោះ ពួកគេបានប្រទះឃើញជនមិនស្គាល់សញ្ជាតិ ០២ នាក់ កំពុងដើរថ្មើរជើងទាំងស្ពាយកញ្ចប់ និងថង់ប្លាស្ទិក។ នៅពេលដែលមន្ត្រីបានផ្តល់សញ្ញាឱ្យឈប់ ក្រុមជនទាំងនោះមិនព្រមឈប់ឡើយ ហើយបានបោះចោលសម្ភារៈដែលខ្លួនស្ពាយនោះនៅក្បែរផ្លូវ ហើយលោតចូលទៅក្នុងទឹកអូរដែលជាខ្សែព្រំដែនថៃ-កម្ពុជា រត់ឆ្លងទៅត្រើយនៃប្រទេសកម្ពុជាបានសម្រេច ៕



