ផ្ទុះហិង្សាវាយគ្នាទៅវិញទៅមក ក្នុងពិធីខួបកំណើត សន្តិសុខឃាត់បំបែកគ្នានិងគំរាមបន្តការហាមមិនស្ដាប់និងប្ដឹងសមត្ថកិច្ច
ភ្នំពេញ ៖ ផ្ទុះហិង្សាវាយគ្នាទៅវិញទៅមក ក្នុងពិធីខួបកំណើត នៅចំណុចហាងPOC តាមផ្លូវ ១៩ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទំនាស់កើតឡើងរវាង២ក្រុមយុវវ័យម្ខាងភាគិជិត១០នាក់ម្ខាង១០នាក់ជាងរឿងចូលពិធីខួបកំណើត ហើយបង្កជាជម្លោះបង្កហិង្សាផ្អើលរត់ចេញមកក្រៅហាងហើយបានសន្តិសុខឃាត់បំបែកគ្នានិងគំរាមបន្តការហាមមិនស្ដាប់និងធ្វើការប្ដឹងសមត្ថកិច្ចនាំចូលប៉ុស្តិ៍ទាំងអស់ទើបភាគីព្រមរំសាយនិងទៅប្ដឹងនៅប៉ុស្តិ៍ហេតុការណ៍កើតឡើង កាលវេលាម៉ោង៣និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចហាងPOC តាមផ្លូវ ១៩ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ៕






