ករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ លើទីតាំងតែមួយលើផ្លូវជាតិលេខ៦A បណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ និងខូចខាតយានយន្ដចំនួនគ្រឿង
ករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់លើទីតាំងតែមួយលើផ្លូវជាតិលេខ៦A បណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ និងខូចខាតយានយន្ដចំនួនគ្រឿង។ ករណីនេះកើតឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដំបូង រវាងរថយន្តអាល់ផាត ទិសដៅពីកើតមកលេច បានបុកពីក្រោយត្រាក់ទ័របណ្តាលឲ្យខូចខាតខ្ទេចផ្នែកមុខ។ បន្ទាប់មកមានម៉ូតូ១គ្រឿង ជិះគ្នា២នាក់ទិសដៅពីលេចទៅកើតបានបុកត្រាក់ទ័រក្នុងទិសដៅបញ្ច្រាស់បណ្តាលរបួសធ្ងន់២នាក់ ម្នាក់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លុះរំលងបានមួយម៉ោងក៏មានរថយន្តក្រុងដឹកអ្នកដំណើរមកបុករថយន្តអាល់ផាតដែលកំពុងគ្រោះថ្នាក់ជាមួយត្រាក់ទ័រពីក្រោយបន្ថែមទៀតបណ្តាលរងការខូចខាតផ្នែលខាងមុខ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានអ្នករបួសធ្ងន់២នាក់ ម្នាក់បាក់ជើង និងខូចខាតម៉ូតូ១គ្រឿង រថយន្តក្រុង១គ្រឿង រថយន្ដអាល់ផាត១គ្រឿង និងត្រាក់ទ័រ១គ្រឿង។ ក្រោយកើតហេតុសមត្ថកិច្ចនរគបាលចរាចរណ៍បានចុះទៅដល់ធ្វើការវាស់វែងធ្វើកំណត់ហេតុសម្រួលចរាចរ និងបាននាំអ្នករបួសទៅមន្ទីរពេទ្យហើយនាំយកយានយន្តក្នុងហេតុការណ៍មករក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីអនុវត្តតាមច្បាប់ ៕



