រថយន្តកូរ៉េដឹកជ្រក់ស្ពៃមួយគ្រឿង បេីកបំពានភ្លេីងស្តុប ក៏ត្រូវរថយន្តម៉ាកGACបេីកជ្រុលទៅបុកបណ្ដាលឲ្យក្រឡាប់ផ្ងាជើងមួយចំហៀង រងការខូចខាត
ភ្នំពេញ៖ នៅ យប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៥ ចំនុចស្តុបចំការមន ផ្លូវព្រះនរោត្ដម កែងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មុនពេលកេីតហេតុ គេបានឃើញរថយន្តប្រភេទកូរ៉េដឹកជ្រក់ស្ពៃ ម៉ាក hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL 4984 ជិះគ្នាបីនាក់ប្រុស២នាក់និងស្ត្រីម្នាក់ រួមទាំងបេីកបរ បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែបំពានភ្លើងស្តុប ហេីយគាប់ជួនពេលនោះក៏ស្រាប់តែបុរសម្នាក់ទៀត បានបេីករថយន្តម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CL 0103 ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារសទិសដៅពី កេីតទៅលិច ជ្រុលទៅបុកនិងរថយន្ត កូរ៉េដឹកជ្រក់ស្ពៃ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងខាងឆ្វេង បត់ក្បាលត្រលប់ក្រោយវិញ រងការខូចខាត ចាក់ជ្រក់ស្ពៃពេញផ្លូវ និងធ្វើឲ្យមនុស្សរបួសតិចតួច ។
ដោយឡែកខាងរថយន្តGACវិញរងការខូចខាតខ្ទេចផ្នែកខាងមុខ តែមិនគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកេីតហេតុអត់មានដំណោះស្រាយ មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំដំណោះស្រាយបន្តនៅពេលក្រោយ ៕



