ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញដឹកនាំជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងសាលាបឋមសិក្សា សាំង សុវណ្ណ ស្ថិតនៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងសាលាបឋមសិក្សា សាំង សុវណ្ណ ស្ថិតនៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីត្រៀមលក្ខណៈសម្រាប់ធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងជំនួបប្រាស្រ័យមិត្តភាពព្រំដែនជាតិ លើកទី២ ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា-វៀតណាម ៕

You might also like