ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា អំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា អំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី។
សូមជម្រាបជូនថា បទបង្ហាញនេះ ប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។



