ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ
ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅព្រលប់ថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រោយទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយដណ្ដើមបានមេដាយសរុប ២៣គ្រឿង (មាស ៧ ប្រាក់ ១១ និងសំរឹទ្ធ ៥) បំបែកកំណត់ត្រាមេដាយឆ្នាំចាស់។
ទន្ទឹមជាមួយភាពជោគជ័យនេះ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានប្រតិភូដឹកនាំផ្ទាល់ ក៏បានជាប់ឆ្នោតក្លាយជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ អាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ ទៀតផង។






