អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ ទិវាឯករាជ្យជាតិ ៩វិច្ឆិកា (១៩៥៣-២០២៥) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៥
នៅថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ សករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត បានប្រារព្វពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ ទិវាឯករាជ្យជាតិ ៩វិច្ឆិកា (១៩៥៣-២០២៥) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីរ លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៥ លោកគ្រូ អ្នកគ្រូ សមាគមកាយឬរ្ធិនារីកម្ពុជាខេត្ត ក្រុមយុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ពិធីនេះប្រព្រឹត្តទៅនៅវិមានឯករាជ្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕






