ជនជាតិវៀតណាមរាប់រយនាក់ នាំគ្នារត់ចេញពីអគារមួយកន្លែង ដោយដៃមានកាន់ដំបង ចំណែកមួយក្រុមទៀត មានស្រីមានប្រុសជាច្រើននាក់ ក្នុងដៃមានកាន់ដំបងដែរ បាននាំគ្នារត់ចេញពីអគារជាន់ទី២ និងលោតពីលើអគារជាន់ទី២
ខេត្តស្វាយរៀង ៖ ករណីជនជាតិវៀតណាមរាប់រយនាក់ នាំគ្នារត់ចេញពីអគារមួយកន្លែង ដោយដៃមានកាន់ដំបង ចំណែកមួយក្រុមទៀតមានស្រីមានប្រុសជាច្រើននាក់ ក្នុងដៃមានកាន់ដំបងដែរ បាននាំគ្នារត់ចេញពីអគារជាន់ទី២ រួចនាំគ្នាលោតពីលើអគារជាន់ទី២ ចុះមកលើដំបូលផ្ទះ ជាប់អាគារនោះ រួចលោតចុះទៅដី រួចរត់គេចខ្លួន ។
ករណីនេះបានកើតឡើងនៅ ល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសង្កាត់បាវិត ក្រុងបាវិត។
មុនពេលកើតហេតុ គេឃើញមានជនបរទេស១ក្រុម បានជិះរថយន្តចូលទៅចតនៅខាងមុខអាគារ រួចនាំគ្នាដើរចូលទៅក្នុងអគារនោះ កន្លះម៉ោងក្រោយមក ស្រាប់តែមានការឈ្លោះប្រកែកគ្នា រួចក៏ផ្ទុះការវាយគ្នា ខ្លះកាន់ដំបង ខ្លះដៃទទេ ការបើកឆាកប្រយុទ្ធមួយប្រាវបង្កឲ្យមានការផ្អើល រត់ចេញពីអគារជាន់ទី១ និងជាន់ទី២។ អ្នកនៅជាន់ទី១ មានស្រីមានប្រុស បានរត់ចុះមកជាន់ផ្ទាល់ដី ដោយក្នុងដៃមានកាន់ដំបង ចំណែកអ្នកនៅជាន់ទី២ រត់មកវេរ៉ង់ដា រួចនាំគ្នាលោតចុះពីលើអគារមកលើដំបូលផ្ទះជាប់អគារ ដោយអ្នកខ្លះដៃកាន់ដំបងដែរ ។ ក៏ប៉ុន្តែមិនដឹងថា មានរឿងអ្វីនោះទេ។ អ្នកខ្លះបង្ហើបថា ទីតាំងអគារនោះមានបង្កប់ល្បែងអនឡាញ ហើយទំនងមានទំនាស់គ្នា ទើបបង្កហិ.ង្សា ។
ករណីនេះ មិនអាចរកការបំភ្លឺពីលោកអធិការក្រុងបាវិត បានទេ រហូតដល់យប់ ថ្ងៃទី៨ ខែវិច្ឆិកានេះ ៕



