ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អនុញ្ញាតជូនប្រធានសមាគមជប៉ុន-កម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីក្រុមហ៊ុនជប៉ុនចំនួន ៣៦ ក្នុងគោលបំណងពិភាក្សាលើកម្មវិធីបណ្តុះបណ្តាលនិស្សិតកម្ពុជាដើម្បីទៅធ្វើការនៅប្រទេសជប៉ុន (Japanese IT Pathway Program) ដំណើរការនៃការរៀបចំសួនឌីជីថល (Digital Park) និង ឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងសួនឌីជីថល។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម Takahashi Fumiaki បានបញ្ជាក់ពីប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាង ក.ប.ទ. និងសមាគម។

You might also like