ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi និង Fung-wong នៅហ្វីលីពីន កើនឡើងដល់ជាង២៤០នាក់ និងជាង១០០នាក់បាត់ខ្លួន

ក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (NDRRMC) ហ្វីលីពីន បាននិយាយក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួននៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដែលបានរាយការណ៍ពីព្យុះ ទីហ្វុង Kalmaegi ដែលបានជន់លិចផ្នែកធំមួយនៃតំបន់ Visayas និងតំបន់ក្បែរៗនោះកាលពីដើមខែនេះបានកើនឡើងដល់ ២៣២ នាក់ ។
ចំណែកចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Fung-wong កើនឡើងដល់ ១០ នាក់ និង១លាន៤សែននាក់ ត្រូវបានជម្លៀសចេញពីទីជម្រកនៅក្នុងប្រទេសហ្វីលីពីន។
NDRRMC បាននិយាយថា ក្នុងចំណោមអ្នកស្លាប់សរុបដែលបានរាយការណ៍ ១៥០ នាក់មកពីខេត្ត Cebu ៤២ នាក់មកពីខេត្ត Negros Occidental ចំណែកអ្នកផ្សេងទៀត មកពីតំបន់នានាដែលរងគ្រោះពីព្យុះទីហ្វុង Kalmaegi ឬព្យុះទីហ្វុង Tino ដែលគេហៅក្នុងប្រទេសហ្វីលីពីន។
មនុស្ស ១១២ នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួនផងដែរ ក្នុងនោះ ៥៧ នាក់នៅខេត្ត Cebu ៥០ នាក់នៅខេត្ត Negros Occidental និង ៥ នាក់នៅខេត្ត Negros Oriental។
ព្យុះទីណូក៏បានបណ្តាលឱ្យមនុស្សចំនួន ៥២៣ នាក់រងរបួសផងដែរ។
គ្រួសារដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងឥឡូវនេះមានចំនួន ១.១៨៦.៦៧៣ គ្រួសារ ស្មើនឹង ៤.១៦៤.៣៥៨ នាក់រស់នៅក្នុងភូមិចំនួន ៧.៦៩៥ ក្នុងតំបន់ចំនួនប្រាំបី។
គិតត្រឹមព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ពលរដ្ឋចំនួន ៦១.៧២៨ គ្រួសារ នៅតែកំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន ៨៦៨ កន្លែង ខណៈពលរដ្ឋចំនួន ៣៣.០៣០ គ្រួសារផ្សេងទៀតកំពុងត្រូវបានផ្ដល់ជំនួយនៅកន្លែងផ្សេងទៀត៕

You might also like