បង្ក្រាបបទល្មើសនេសាទ នៅចំណុចស្លែងតូច ភូមិព្រែកក្រាញ់ ចំណុចស្លែងធំ ភូមិពាមប្រជុំ និងចំណុចផ្លូវកាវ៉ាក់ ឃុំព្រែកអំបិល ស្រុកស្អាង
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញនៃរដ្ឋបាលជលផលកណ្តាល សហការជាមួយគណៈបញ្ជាការឯកភាពស្រុកស្អាង និងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដឹកនាំដោយលោក អេង វណ្ណឌី អភិបាលរងស្រុកស្អាង បានចុះបង្ក្រាបបទល្មើសនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ នៅចំណុចស្លែងតូច ភូមិព្រែកក្រាញ់ ចំណុចស្លែងធំ ភូមិពាមប្រជុំ និងចំណុចផ្លូវកាវ៉ាក់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីជំនាញបានដកហូតឧបករណ៍នេសាទខុសច្បាប់ និងបំផ្លាញចោលចំនួន០២ករណី រួមមាន៖ -សៃយ៉ឺនស្បៃមុង ចំនួន ៣៧ មាត់លូ – របាំងព្រួលស្បៃមុង ប្រវែង ១៧០០ ម៉ែត្រ – ដាយត្រី ចំនួន ០១ មាត់ – បង្គោល ចំនួន ២១០ ដើម – ចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញ ចំនួន៧០ គីឡូក្រាម។
មន្ត្រីសង្កាត់រដ្ឋបាលជលផលលើកដែក សហការជាមួយផ្នែករដ្ឋបាលជលផលរកាកោង បានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ នៅចំណុចកន្ទុយព្រែកថ្មី ឃុំខ្ពបអទាវ ស្រុកលើកដែកខេត្តកណ្តាល ដោយបានដកហូតឧបករណ៍នេសាទខុសច្បាប់ និងបំផ្លាញចោលចំនួន០២ករណី ដូចជា៖ -សៃយ៉ឺនស្បៃមុង ចំនួន ១២ មាត់លូ – របាំងព្រួលស្បៃមុង ប្រវែង ៣៦០ ម៉ែត្រ – បង្គោល ចំនួន ១៦០ ដើម៕






