ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទ រក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖ នៅវេលាម៉ោង១១:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស រក្សាទុក ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចផ្លូវលេខ២៤៧ក្រុម២៧ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យ ឈោ្មះ សេង ពេជ្រ ហៅ ពេជ្រ ភេទប្រុស អាយុ ២៥ឆាំ្ន ជនជាតិ ខែ្មរមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ រាជធានីភ្នំពេញ។ ( វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម )
-វត្ថុតាងចាប់យកក្រាមពណ៍សថ្លាសង្ស័យ ( ចំនួន០១កញ្ចប់ធំល្មម)
ជនសង្ស័យ០១នាក់ ឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕



