ពិធីចុះហត្ថលេខាលើអនុស្សរណៈ រវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការប្រកួតប្រជែងនៃតំបន់រដ្ឋបាលពិសេសហុងកុង «HKCC»
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងលោក Samuel Chan ប្រធានគណៈកម្មាធិការប្រកួតប្រជែងនៃតំបន់រដ្ឋបាលពិសេសហុងកុង «HKCC» នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជាអធិបតី និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង គ.ប.ក. និង HKCC នៃសាធារណរដ្ឋប្រជាមានិតចិន លើកិច្ចសហការក្នុងការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។






