ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលយកលុយទៅដាក់លេងណេតមួយកន្លែង រួចចេញមកវិញត្រូវនារីម្នាក់ចោតថា លួចទូរស័ព្ទ
ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានគេព្រួតវាយទ្រោមខ្លួនក្រោយពេលយកលុយចូលទៅដាក់លេងណេតមួយកន្លែងរួចចេញមកវិញត្រូវនារីម្នាក់មិនស្គាល់មុខចោទថាលួចទូរស័ព្ទរបស់ខ្លួន។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងនាវេលា យប់ថ្ងៃទី១៣ខែវិច្ចិការ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុង ចំណុចក្បែផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីបុរសជាជនសង្ស័យបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានយកលុយចូលទៅដាក់លេងនៅក្នុងណេត មួយកន្លែង ក្រោយមកក៏ដើចេញមកវិញ ពេលនោះស្រាប់តែមាន នារីម្នាក់បានអះអាងថា បុរសជាជនសង្ស័យខាងលើបានលួចទូរសព្ទរបស់ខ្លួនក៏ស្រែចោរៗផ្អើលដល់ពលរដ្ឋក្បែខាងចេញមកព្រួតវាយម្នាក់មួ៦ដៃមួយជើងរងរបួសធ្ងន់រួចទាក់ទងទៅសមត្ថកិច្ចឲ្យមកជនសង្ស័យខាងលើ ចំណែកឯនារីដែលចោទថាលួចទូរសព្ទបានដើរចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ឃាត់ជនសង្ស័យនេះ យកទៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំបន្ត៕



