លោក កេត រតនា ត្រូវបានថ្នាក់ដឹកនាំ ប្រកាសតែងតាំងចូលកាន់តំណែងថ្មី ជាអភិបាលរងខណ្ឌជ្រោយចង្វារ ព្រឹកនេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ !!!
ព្រឹកថ្ងៃសុក្រ ០៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ លោក កេត រតនា ជាយុវជនបន្តវេន បានប្រឹងប្រែង និងបំពេញការងារ ជាយូរគួរសមមួយរូប ដែលមានការសិក្សារៀនសូត្របានខ្ពស់ តស៊ូជាមួយការងារ ទាំងថ្នាក់ជាតិនិងមូលដ្ឋាន ។
សូមចូលរួមអបអរសាទរ លោក កេត រតនា ដែលបានថ្នាក់ដឹកនាំ ប្រគល់ភារៈកិច្ច ជាអភិបាលរងខណ្ឌជ្រោយចង្វារ សូមជូនពរ មានសុខភាពល្អ ជោគជ័យលើភារៈកិច្ចថ្មី ដែលថ្នាក់ដឹកនាំផ្តល់ជូន ជាពិសេសលោកអភិបាលខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ៕



