អាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមន្ត្រីជលផលក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់
សៀមរាប៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង សហការជាមួយ កម្លាំងជលផលក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្តាត់នឹងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចទំនប់៧៨ ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជាលទ្ធផល បានធ្វើការរុះរើឧបករណ៍នេសាទខុសច្បាប់ទាំងអស់ នឹងកាប់បំផ្លាញចោលនៅកន្លែងរួមមាន៖
-របាំងស្បៃមុងចំនួន ១០របាំង
-ស្បៃមុងប្រវែង ៨០០ម៉ែត្រ
-ក្បាលលូស្បៃមុងចំនួន ១២គ្រឿង
-បង្គោលចំរឹងចំនួន ២១៥ដើម
-លែងកូនត្រីចំរុះសរុបចំនួន ២៥គីឡូក្រាម ៕



