ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃគម្រោង ក្រោមគម្រោងមូលនិធិអាកាសធាតុបៃតង (GCF)

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃគម្រោងក្នុងស្រុក (LPAC) ក្រោមគម្រោងមូលនិធិអាកាសធាតុបៃតង(GCF) ស្តីពី “គម្រោងកម្ពុជាជំរុញប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា” នៅទីស្នាក់ការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងគោលបំណងដើម្បីប្រមូលធាតុពីការចូលរួមរបស់ភាគីពាក់ព័ន្ធសំខាន់ៗក្នុងការត្រួតពិនិត្យ វាយតម្លៃឯកសារគម្រោង និងអនុម័តលើគោលបំណង លទ្ធផល និងយុទ្ធសាស្ត្ររបស់គម្រោង។
សូមបញ្ជាក់ថា គម្រោងមូលនិធិអាកាសធាតុបៃតង ដែលមានចំណងជើងថា “គម្រោងពហុប្រទេស ជំរុញប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា (EW4ALL) បានទទួលការយល់ព្រមពីក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង៕

You might also like