ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹង ព្រែក និងទំនប់អាងទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នាថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹង ព្រែក និងទំនប់អាងទឹកនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នាពេលនេះ បានផ្តោតការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១)ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកំណត់ចំណីស្ទឹងតាមតំបន់ស្ទឹងព្រែកត្នោត ទី២)បន្តជំរុញការចុះបញ្ជីផ្ទៃដីបឹង និងអាងទឹកតាមច្បាប់ទឹក ទី៣)ការរៀបចំសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទំនប់ ៧មករា និង ទី៥)បន្តអនុវត្តការងារការពារការទន្ទ្រាននៅបឹងទន្លេសាប៕



