ឃាត់ខ្លួនជនសង្ស័យ ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជាប់វាលស្រែខាងកើតភូមិអង្គកន្ទច ឃុំស្នំក្រពើ ស្រុកគងពិសី
គងពិសី ៖ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៥០នាទី ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានមនុស្សចេញចូលសង្ស័យជួញដូរគ្រឿងញៀននៅចំណុចផ្ទះជាប់វាលស្រែខាងកើតភូមិអង្គកន្ទច ឃុំស្នំក្រពើ ស្រុកគងពិសី កម្លាំងជំនាញបានចុះទៅធ្វើការត្រួតពិនិត្យ ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ បូ សុខា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអង្គកន្ទច ឃុំស្នំក្រពើ ស្រុកគងពិសី ដកហូតវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥កញ្ចប់តូច ទូរស័ព្ទដៃ ២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន ។
ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕






