អំណោយ សម្ដេចតេជោ និងសម្ដេចធិបតី នាំយកជូន ប្រជាពលរដ្ឋភៀសសឹក ជិត ៥០០ គ្រួសារ
នៅរសៀលថ្ងៃសុក្រទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤៩៦គ្រួសារ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ជិន ប៊ុនធឿន បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរយកចិត្តទទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបន្ទាប់ពីមានហេតុការណ៍ដែលទាហានថៃបាញ់ប្រហារមកលេីប្រជាពលរដ្ឋស៉ីវិលនៅភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១២ ខខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយសម្ដេចតេជោ និងសម្តេចធិបតី បានចាត់ចែងអោយអភិបាលខេត្ត ក៏ដូចជាក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋ។
អំណោយដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ ក្នុង១គ្រួសារៗទទួលបាន រួមមាន៖
១-អង្ករ២៥គីឡូ
២-ទឹកស៊ីអ៊ីវ១យួរ
៣-ម៉ុង១
៤-ភួយ១
៥-តង់១
៦-ទឹកដោះគោខាប់២កំប៉ុង
៧-ត្រីខ១យួរ
៨-អង្រឹង១
៩-អាវភ្លៀង១
១០-កន្សែងធំ១
១១-កន្ទេល១
១២-ថង់អំណោយសម្ដេចតេជោរួមមាន៖
ថ្នាំដុសធ្មេញ១ទីប ច្រាសដុសធ្មេញ១ សាប៊ូ១ដុំ ប្រេងកូឡា១ដបតូច ប្រេងខ្យល់១ដបតូច ថ្នាំពេទ្យ១ប្រអប់ ក្រមា១ សារុង១ ធូបមូស១ប្រអប់ និងពិល១៕






