ភាគីកម្ពុជា និងភាគីថៃ ឯកភាពគ្នាចុះអនុវត្តការងារនៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយបានបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែងបានចំនួន ៩៤បង្គោល

( ភ្នំពេញ ) ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ និងលេខ៥៩ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀងខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។

យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាចុះអនុវត្តការងារ នៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥ នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងបានចំនួន ៩៤បង្គោល លើផែនការសរុប ១៦៦បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។

ភាគីទាំងពីរនឹងបន្តការងារបោះបង្គោល បណ្តោះអាសន្ននេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ។

You might also like