ឃាត់ខ្លួនបានជនសង្ស័យចំនួន ១៦ នាក់ (ក្រុមក្មេងទំនើងបឹងត្របែក) ពាក់ពន្ធ័នឹងករណី ហិង្សាដោយចេតនា ចំនួន ៣ ករណី

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី ១៤-១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ១៦ នាក់ (ក្រុងបឹងត្របែក ) ពាក់ពន្ធ័នឹងករណី ហិង្សាដោយចេតនា ចំនួន ៣ ករណី ៖
(ករណីទី១)
-ស្តីពីករណី ហឹង្សាដោយចេតនា (ក្មេងទំនេីង វាយគ្នា នឹង កាន់កាប់អាវុធខុសច្បាប់) នៅចំណុច បណ្តោយផ្លូវ វែងស្រេង មុខផ្សារទំនេីប K-mall សង្កាត់ ចោមចៅទី១
ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១.៣០នាទីយប់ ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២៥។
(ករណីទី២)
-ស្តីពីករណី ហឹង្សាដោយចេតនា (ក្មេងទំនេីង វាយគ្នា នឹង កាន់កាប់អាវុធខុសច្បាប់) នៅចំណុច បណ្តោយផ្លូវលេខ២៧១ ទល់មុខសាលាជាសុីមសាមគ្គី សង្កាត់ ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ២:០០នាទីយប់ ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២៥។
(ករណីទី៣)
-ស្តីពីករណី ហឹង្សាដោយចេតនា(ក្មេងទំនេីង) នៅចំណុចកោះពេជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ១:៣៥នាទីយប់ ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
ជនសង្ស័យ
១-ឈ្មោះ ជា អូ ភេទប្រុស អាយុ២១ឆ្នាំ
២-ឈ្មោះ អឹម ចាន់វិបុល ភេទប្រុស អាយុ១៩ឆ្នាំ
៣-ឈ្មោះ ហត រ៉ូសា ភេទ ប្រុស អាយុ១៨ឆ្នាំ
៤-ឈ្មោះ ខេង សុភ័ស្ស ភេទ ប្រុស អាយុ១៩ឆ្នាំ
៥-ឈ្មោះ ផល សំនិត ភេទ ប្រុស អាយុ១៨ឆ្នាំ
៦-ឈ្មោះ លាក់ សុីមី ភេទប្រុស អាយុ១៧ឆ្នាំ
៧-ឈ្មោះ យ៉ន សុខជា ភេទ ប្រុស អាយុ១៩ឆ្នាំ
៨-ឈ្មោះ យ៉េប រ៉ូហ្សាណូ ភេទ ប្រុស អាយុ១៨ឆ្នាំ
៩-ឈ្មោះ ប្រាក់ មុន្នីពេជ្យ ភេទ ស្រី កើតឆ្នាំ២០០៧
១០-ឈ្មោះ កន មេត្តា ភេទ ប្រុស អាយុ១៧ឆ្នាំ
១១-ឈ្មោះ ហង្ស រតនះ ភេទ ប្រុស អាយុ១៨ឆ្នាំ
១២-ឈ្មោះ អាត រស្មី ភេទ ប្រុស អាយុ១៨ឆ្នាំ
១៣-ឈ្មោះ ពៅ ពិសី ភេទ ប្រុស អាយុ១៨ឆ្នាំ
១៤-ឈ្មោះ យុទ្ធ វិឆ្ឆកា ភេទ ប្រុស អាយុ១៨ឆ្នាំ
១៥-ឈ្មោះ លី គីមឡេង ភេទ ប្រុស អាយុ១៨ឆ្នាំ
១៦-ឈ្មោះ អុឹម ភកក្ត្រា ភេទ ប្រុស កើតឆ្នាំ២០០៦
វត្ថុតាងចាប់
១-កាំបិតបុ័ងតោ ចំនួន១០ដើម
២-ដុំថ្ម ចំនួន០៣ដុំ
ការិយាល័យ កំពុងធ្វើការសាកសួរ តាមនិតីវិធី ។

You might also like