រថយន្តមួយគ្រឿង បើកមិនប្រយ័ត្នជ្រុលទៅបុករុឺម៉កដឹកធ្យូង បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពី ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវពី ២៥៣សង្កាត់ទឹកល្អទី ១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសម្នាក់បានបើករថយន្តម៉ាកToyota prius មួយគ្រឿងដល់ផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុលទៅបុករុឺម៉កដឹកធ្យូងយ៉ាងពេញទំហឹងប៉ើងក្រឡាប់រងការខូចខាតធ្ងន់ធ្ងរ។
នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរុឺម៉កដឹកធ្យូងមួយគ្រឿងគ្មានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនមធ្យម ខណៈពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក toyota Prius មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BD-5880 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ២៥៣ទិសដៅពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនមិនបង្អង់ក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កដឹកធ្យូងយ៉ាងពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតធ្ងន់ធ្ងរសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សហើយភ្លាមនោះភាគីទាំងសងខាងមិនបានរត់ទៅណានោះទេនៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូសណ្ដោងរ៉ឺម៉កនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕



